ពីនេះ ពីនោះ
សុខភាព
បបរស្រូវសាលីសម្រាប់អ្នកម្តាយទល់លាមក 14, Jun 2022 , 6:59 am
× នៅពេលដែលអ្នកមានផ្ទៃពោះ អ្នកអាចធ្វើបបរស្រូវសាលីនេះមកញ៉ាំបាន។ នៅក្នុងនោះមានជាតិសរសៃ ដែលអាចធ្វើឲ្យពោះវៀនក្រពះអ្នកដើរស្រួល នោះអ្នកនឹងមិនជួបនឹងបញ្ហាទល់លាមកឡើយ។ តើមានគ្រឿងផ្សំ និងរបៀបចម្អិនបែបណាខ្លះទៅ?
គ្រឿងផ្សំ ៖ ស្រូវសាលីចំនួន១០០ក្រាម ការ៉ុតចំនួន៥៥ក្រាម ត្រចៀកកណ្តុរចំនួន៣០ក្រាម សាច់ជ្រូកចំនួន៦០ក្រាម ទឹកចំនួន៨០០មីលីលីត្រ អំបិលចំនួនមួយភាគបួនស្លាបព្រាកាហ្វេ។
របៀបចម្អិន ៖
1. ដំបូងអ្នកត្រូវចិតសំបកការ៉ុត រួចលាងឲ្យស្អាត ហើយចិតជាសរសៃៗ។
2. បន្ទាប់មកអ្នកអាចត្រាំត្រចៀកកណ្តុរឲ្យរីក រួចលាងឲ្យស្អាត ហើយចិតជាសរសៃៗដូចគ្នា។
3. បន្ទាប់មកទៀតអ្នកអាចយកស្រូវសាលីទៅដាំជាមួយទឹកចំនួនពី១៥ទៅ២០នាទី។
4. ក្រោយពេលដែលដាំស្រូវសាលីនេះចំនួន២០នាទីរួច អ្នកអាចដាក់ការ៉ុត ត្រចៀកកណ្តុរ សាច់ជ្រូកចូលទៅដាំជាមួយគ្នាដល់ប្រែជាទន់។
5. ចុងក្រោយដាក់អំបិលបន្តិចចូលទៅជាការស្រេច៕
© រក្សាសិទ្ធិដោយ thmeythmey.com