អត្ថបទពាណិជ្ជកម្ម
សហភាព​អឺរ៉ុប និង​សហគ្រិន​ខ្មែរ​គាំទ្រ​ភាពជា​ដៃគូ​សម្រាប់​ន​វា​នុ​វត្ដ​ន៍​ក្នុង​វិស័យ​ថាមពល​ស្អាត​ក្នុង​វិស័យ​ក​សិ​ជលផល
25, Jan 2021 , 3:00 pm        
រូបភាព
​សហគ្រិន​ខ្មែរ គឺជា​ស្ថាប័ន​ក្រោម​ចំណុះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (MEF) និង EnergyLab ដែលជា​អ្នក​បណ្តុះបណ្តាល​ធុរកិច្ច​បង្កើត​ថ្មី​ក្នុង​វិស័យ​ថាមពល​ស្អាត​តែមួយគត់​នៅ​ប្រទេស​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ដើម្បី​គាំទ្រ​ដល់​ធុរកិច្ច​បង្កើត​ថ្មី​ផ្នែក​ថាមពល​ស្អាត​ក្នុង​វិស័យ​កសិកម្ម នេសាទ និង​វារីវប្បកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ទទួលបាន​កញ្ចប់​ថវិកា​រ​ជំនួយ​ពី​សហភាព​អឺរ៉ុប​។​
 
​ភាពជា​ដៃគូ​នេះ​មាន​គោលបំណង​លើកកម្ពស់​គំនិត​អាជីវកម្ម​របស់​សហគ្រិន​ផ្នែក​ថាមពល​ស្អាត​ក្នុងការ​អភិវឌ្ឍ​ផលិតផល​ប្រកួតប្រជែង ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​ថាមពល​រប​ស់​សហគ្រាស​ក​សិ​ជលផល​នៅ​តំបន់​បឹង​ទន្លេសាប​។ EnergyLab នឹង​ជ្រើសរើស​ធុរកិច្ច​បង្កើត​ថ្មី​ផ្នែក​ថាមពល​ស្អាត ចំនួន ៥-១០ ក្នុង​មួយឆ្នាំ ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​ធុរកិច្ច​បង្កើត​ថ្មី រយៈពេល ១ ឆ្នាំ ដើម្បី​ណែនាំ​អាជីវកម្ម​ទាំងនោះ ជាមួយនឹង​ការបណ្ដុះបណ្ដាល​យ៉ាង​ដិតដល់ ការណែនាំ និង​ការប្រឹក្សា​យោបល់​មួយ​ទល់នឹង​មួយ ។ 
 
​សហគ្រិន​ខ្មែរ​នឹង​ផ្តល់​ថវិកា “​ជំនួយ​វិនិយោគ​ដំបូង​” ទៅដល់​ធុរកិច្ច​បង្កើត​ថ្មី​ដែល​ត្រូវបាន​ជ្រើសរើស សម្រាប់​ការបង្កើត​គំរូ​ផលិតផល​សាកល្បង ផ្នែក​លក់ ផ្នែក​ទីផ្សារ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​អាជីវកម្ម​។​
 

 
​លោក​បណ្ឌិត ឈៀង វណ្ណ​មុនិ​ណ្ណ នាយក​ប្រតិ​ប​ត្ដិ​នៃ​សហគ្រិន​ខ្មែរ បាន​មានប្រសាសន៍ថា ដោយមាន​ការគាំទ្រ​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ សហគ្រិន​ខ្មែរ​មាន​ចក្ខុវិស័យ​ដើម្បី​ក្លាយជា​ថ្នាល​ជាតិ​សម្រាប់​លើកកម្ពស់​វិស័យ​សហគ្រិនភាព​នៅ​កម្ពុជា​។ លោក​បណ្ឌិត​បាន​បន្តថា​៖ “​ភាពជា​ដៃគូ​នេះ​មាន​ភាពសមស្រប​ទៅនឹង​ការគាំទ្រ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព និង​ជា​វិស័យ​អាទិភាព​មួយ​របស់​សហគ្រិន​ខ្មែរ ដែលមាន​វិស័យ​ក​សិ​-​ឧស្សាហកម្ម ក្នុង​បំណង​ចង់​បង្កើត វិនិយោគ និង​គាំទ្រ​អាជីវកម្ម​ដែល​ទទួលបាន​ជោគជ័យ​នៅក្នុង​វិស័យនេះ​។ តាមរយៈ​កម្មវិធី​នេះ ធុរកិច្ច​បង្កើត​ថ្មី​អាច​ទទួលបាន​ការគាំទ្រ​ដែល​ពួកគេ​ត្រូវការ ដើម្បី​កែប្រែ​គំនិត​អាជីវកម្ម​ទៅជា​អាជីវកម្ម​ជាក់ស្តែង និង​ភាព​រីកចម្រើន ក៏ដូចជា​ទាក់ទាញ​ការវិនិយោគទុន​ផងដែរ​។ សហគ្រិន​ខ្មែរ​មានបំណង​ជួយ​ទាក់ទាញ​អ្នកវិនិយោគ​ផ្សេងៗ​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​រយៈពេល​វែង​។​”
 
​កម្មវិធី​បណ្តុះបណ្តាល​ធុរកិច្ច​បង្កើត​ថ្មី​បស់ EnergyLab​គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី “SWITCH to Solar” ដែល​ទទួលបាន​ថវិកា​តាមរយៈ​កម្មវិធី​ជំនួយ SWITCH-Asia របស់​សហភាព​អឺរ៉ុប ដឹកនាំ​ដោយ People in Need និង​រួមសហការ​ជាមួយ​ក្រុមហ៊ុន 
Sevea​។ 
 
​លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖ “​ការគាំទ្រ​របស់​យើង​នឹង​ជួយ​ជម្រុញ​ឱ្យ​សហគ្រិន​កម្ពុជា​អភិវឌ្ឍ​បច្ចេកវិទ្យា​បៃតង​ថ្មី និង​បង្កើត​ដំណោះស្រាយ​ជំនួញ សម្រាប់​វិស័យ​កសិកម្ម​វារីវប្បកម្ម និង​នេសាទ​។ ន​វា​នុ​វត្ដ​ន៍​ដោយ​ប្រើ​ថាមពល​ស្អាត​នៅក្នុង​ខ្សែចង្វាក់​គុណ​តម្លៃ​អាចជួយ​អាជីវកម្ម​នៅ​តំបន់​ជនបទ​ពង្រីក​អាជីវកម្ម​របស់ខ្លួន ព​ង្រឺ​ង​ភាព​ប្រកួតប្រជែង និង​ក្រាល​ថ្នាល​សម្រាប់​ការ​រើប​ឡើង​នៃ​សេដ្ឋកិច្ច​ដោយ​ផ្អែកលើ​បច្ចេកវិទ្យា​បៃតង​។​”
 

 
 
​កម្មវិធី​បណ្ដុះបណ្ដាល​ធុរកិច្ច​បង្កើត​ថ្មី​ផ្នែក​ថាមពល​ស្អាត​ក្នុង​វិស័យ​កសិកម្ម និង​វារីវប្បកម្ម​គាំទ្រ​សហគ្រិន​ចំនួន ៧ នាក់​ដំបូង​ដែល​កំពុងអភិវឌ្ឍន៍​អាជីវកម្ម ដើម្បី​បង្កើន​ផលិតកម្ម​វារីវប្បកម្ម និង​កសិកម្ម និង​បង្កើន​ប្រសិទ្ធភាព​តម្លៃ​ក្រោយ​ប្រមូល​ផល ដូច​ជាការ​ក្លាស្សេ ឬ​កា​រស​ម្ងួ​ត​ដោយ​ពន្លឺព្រះអាទិត្យ​។ ធុរកិច្ច​បង្កើត​ថ្មី​មួយ​ដែល​ត្រូវបាន​ជ្រើសរើស​ក៏​កំពុងធ្វើការ​លើ​ឧបករណ៍​ស្រូប​ពន្លឺព្រះអាទិត្យ​ដើម្បី​បង្កើន​ផលិតភាព​នៃ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​។ លោក ស៊ុម វី  នៃ​ក្រុមហ៊ុន Agricultural Technique​មានប្រសាសន៍ថា​៖ “​ខ្ញុំ​ជឿជាក់ថា​បច្ចេកវិទ្យា​នេះ​អាច​ផ្លាស់ប្តូរ​ការអនុវត្ត​នៅក្នុង​វិស៍័យ​វារីវប្បកម្ម​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​កម្ពុជា​។ វា​នឹង​ជួយ​កសិករ​បង្កើន​ទិន្នផល និង​បង្កើត​ប្រាក់ចំណូល​បន្ថែមទៀត​។​”
 

 
​លោក Antoine Denizart នាយក​នៃ​គម្រោង SWITCH to Solar របស់ EnergyLab បាន​មានប្រសាសន៍ថា​៖ “​ការសហការ​ជាមួយ​សហគ្រិន​ខ្មែរ អនុញ្ញាតឱ្យ​យើង​អភិវឌ្ឍ​កម្មវិធី​បណ្ដុះបណ្ដាល​រប​ស់​យើង និង​បង្កើន​វឌ្ឍនភាព​របស់​ធុរកិច្ច​ថ្មី ដើម្បី​ឆ្ពោះទៅរក​ភាពជោគជ័យ​”​។ ឱកាស​ក្នុង​ការបង្កើត​តម្លៃ​ជាមួយ​ដំណោះស្រាយ​ថាមពល​ស្អាត​ក្នុង​វិស័យ​កសិកម្ម និង​វារីវប្បកម្ម​មាន​ច្រើន​លើសលប់ ប៉ុន្ដែ​គម្រោង​ទាំងនេះ​មាន​ភាពស្មុគស្មាញ និង​ដំណោះស្រាយ​អាជីវកម្ម​ល្អ​មាន​ចំនួន​តិចតួច​ក្នុងប្រទេស​កម្ពុជា​។ ពួកយើង​មាន​សេចក្ដី​សោម​ន្ស​រីករាយ​ក្នុងការ​សហការ​ជាមួយ​សហគ្រិន​ខ្មែរ ពី​ព្រោះតែ​ការគាំទ្រ​ពី​សហគ្រិន​ខ្មែរ​នឹង​ជួយ​សហគ្រិន​ក្នុងការ​ចាប់យក​ឪ​កាស​ទីផ្សារ ក្នុងខណៈ​បន្ធូរបន្ថយ​ហានិភ័យ​ក្នុង​ដំណើរការ​ន​វា​នុ​វត្ដ​ន៍​របស់​ពួកគេ​។​”
 
​កម្មវិធី​បណ្ដុះបណ្ដាល​អាជីវកម្ម​ថាមពល​ស្អាត​ក្នុង​វិស័យ​កសិកម្ម និង​វារីវប្បកម្ម​លើក​ទី ២ នឹង​ចាប់ផ្តើម​ទទួលយក​ពាក្យ​នៅ​ខែសីហា ឆ្នាំ ២០២១ ។​
 
 (​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Enterprise
© រក្សាសិទ្ធិដោយ thmeythmey.com