FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
លោក Fernando Hierro ជាគ្រូបង្វឹកថ្មីរបស់អេស្ប៉ាញ មុនបើក World Cup ១ថ្ងៃ 13, Jun 2018 , 7:41 pm
លោក Fernando Hierro ជាគ្រូបង្វឹកថ្មីរបស់អេស្ប៉ាញ។ រូបថត AFP
× អេស្ប៉ាញ បានតែងតាំងអតីតខ្សែការពារក្រុមជម្រើសជាតិ លោក Fernando Hierro ជាគ្រូបង្វឹកថ្មីសម្រាប់ព្រឹត្តិការណ៍ FIFA World Cup នៅរុស្ស៊ី ក្រោយការបណ្តេញលោក Julen Lopetegui ពីតំណែងនៅថ្ងៃពុធ ទី១៣ ខែមិថុនា ដដែលនេះ។
លោក Hierro អាយុ៥០ឆ្នាំ ដែលជាអតីតខ្សែការពារក្លិប Real Madrid និង Bolton Wanderers ផងដែរនោះ មានពេលវេលាដ៏ប្រកៀកបំផុតក្នុងការដឹកនាំក្រុម ខណៈពួកគេត្រូវប៉ះជាមួយជើងឯកអឺរ៉ុប ព័រទុយហ្គាល់នាថ្ងៃសុក្រ សម្រាប់ជំនួបដំបូងក្នុងពូល B។
នៅមុនកាន់បន្ទុកដ៏ធ្ងន់នេះ លោក Hierro មានតួនាទីនាយកកីឡារបស់ក្រុមជម្រើសជាតិអេស្ប៉ាញ។
© រក្សាសិទ្ធិដោយ thmeythmey.com