COVID-19
ជាតិ
កូវីដ-១៩៖ ករណីឆ្លងថ្មី៩១នាក់​ ខណៈអ្នកស្លាប់មាន៦​នាក់
01, Nov 2021 , 11:46 am        
រូបភាព
ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៩១នាក់ទៀត តាមរយៈការតេស្តរកសំណាកតាមម៉ាស៊ីន PCR ដោយក្នុងនោះមាន​ ១៦នាក់ ជាករណីនាំចូលពីបរទេស។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺ ចំនួន​១៧៥នាក់ បានជាសះស្បើយ និងស្លាប់មានចំនួន ៦នាក់ទៀតដែរ ក្នុងនោះ៤នាក់មិនបានចាក់វ៉ាក់សាំង។ នេះបើតាមក្រសួងសុខាភិបាល នៅថ្ងៃទី១ ​ខែវិច្ឆិកានេះ។
 
បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងសរុប​១១៨ ៦១៣នាក់ ខណៈអ្នកជាសះស្បើយ១១៤ ៩០២នាក់ និងអ្នកស្លាប់​២ ៧៩៤នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com