កីឡាជាតិ
ជាតិ
ឃីកបុកស៊ីង៖ លន បញ្ញា ចាញ់ពិន្ទុម្ចាស់ផ្ទះចិន Yang Zhen ទាំងប្រផិតប្រផើយ
04, Feb 2023 , 7:32 am        
រូបភាព
ដោយ:
កីឡាករជម្រើសជាតិកម្ពុជា លន បញ្ញា ចាញ់ពិន្ទុកីឡាករ Yang Zhen របស់ចិន ទាំងប្រផិតប្រផើយក្នុងការប្រកួតមិត្តភាពអន្តរជាតិក្នុងព្រឹត្តិការណ៍ WES ប្រចាំឆ្នាំនៅចិន នៅថ្ងៃទី៣ ខែមករា។

នៅទឹកទីមួយការស្ទាបស្ទង់មិនមានច្រើននោះទេសម្រាប់អ្នកលេងកណ្តាប់ដៃទាំងពីរ ដោយការធ្វេសប្រហែសនៅចុងទឹក១ បញ្ញា រងកណ្តាប់ដៃឆ្វេងរបស់ Yang Zhen ផ្ទួនៗបណ្តាលឱ្យសឺត្រូវបានអាជ្ញាកណ្តាលរាប់៨ ចំនួន១លើក។

ចូលដល់ទឹកទី២ បង្គោលខៀវហាក់មានកម្លាំងឡើងមកវិញដើរចូលសម្រុកសង្គ្របលើបង្គោលក្រហម។ កីឡាករកម្ពុជា លន បញ្ញា ព្យាយាមទាត់ជើងក្រោមច្រើនលើកផងដែរ ទែហាក់មិនមានអ្វីជាបញ្ហាសម្រាប់កីឡាករចិន Yang Zhen សោះឡើយ។

ចូលដល់ទឹកទី៣ បញ្ញា បន្តដើរចូលជាថ្មី តែមិនអាចចាក់ចុះ Yang Zhen បានឡើយ ការប្តូរកណ្តាប់ដៃនៅចុងទឹក៣ ធ្វើឱ្យកក្រើក និងការប្រយុទ្ធរបស់កីឡាករទាំងពីរ។ បញ្ចប់ការប្រកួតទាំងបីទឹក កីឡាករកម្ពុជាបង្គោលខៀវ លន បញ្ញា ចាញ់ពិន្ទុកីឡាករចិនបង្គោលក្រហម Yang Zhen ដោយលទ្ធផល២៥-៣០ ក្នុងការប្រកួតប្រភេទទម្ងន់៦៧គីឡូក្រាម៕

អត្ថបទទាក់ទង


© រក្សាសិទ្ធិដោយ thmeythmey.com