ជាតិ
យានដ្ឋានកាន់តែច្រើនបាននាំចូលរថយន្តបុរាណពីបរទេសមកជួសជុល ហើយដាក់លក់វិញ 19, Mar 2023 , 6:59 pm

×![]()
ភ្នំពេញ៖ រថយន្ដបុរាណដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ភាគច្រើនត្រូវបាននាំចូល នៅពេលវាចាស់ហើយ។ មិនថារថយន្តដែលមានអាយុកាល១០ឆ្នាំ ២០ ឬ៣០ឆ្នាំ កម្រមានឡានបុរាណដែលទិញថ្មីនៅប្រទេសខ្មែរណាស់។ បច្ចុប្បន្នមានយានដ្ឋានច្រើនទៅៗ ដែលនាំចូលរថយន្ដកញ្ចាស់មកជួសជុល និងលក់វិញ។
កាលពីឆ្នាំ២០២២ យានដ្ឋានមួយកន្លែងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ បាននាំចូលឡានម៉ាក MERCEDES-BENZ ប្រភេទ W126 ម៉ូឌែល 300SD ម៉ាស៊ីន turbo diesel ពណ៌ក្រហមចាស់ ផលិតឆ្នាំ១៩៨៤ ១គ្រឿង ពីបរទេសមក។ យានដ្ឋាននេះ បានជួសជុលមេកានិក និងផ្នែកខ្លះទៀតដូចជាដូរពូកកៅអីថែមពណ៌ក្រហមបន្តិច បង្វិលរូបសញ្ញាឡូហ្គូ MERCEDES-BENZ ខាងក្រោយ ទៅក្រោមវិញ និងបាញ់ថ្នាំពណ៌ដដែល។
សូមទស្សនាវីដេអូខាងក្រោមនេះ៖
MERCEDES-BENZ W126 ត្រូវបានផលិតឡើងចំនួន ៨៩២ ១២៣គ្រឿង ពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩១ នៅរោងចក្រមួយស្ថិតនៅឃុំ Sindelfingen ប្រទេសអាល្លឺម៉ង់។ MERCEDES-BENZ ជាក្រុមហ៊ុនអាល្លឺម៉ង់ ដែលបច្ចុប្បន្នស្ថិតនៅក្នុងក្រុមសម្ព័ន្ធ DAIMLERCHRYSLER ។ ក្រុមហ៊ុននេះ ត្រូវបានបង្កើតឡើងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩២៦ ដោយលោក DAIMLER Paul លោក BENZ Carl និងលោក JELLINEK Emil ដែលកូនស្រីឈ្មោះ Mercédès ៕





© រក្សាសិទ្ធិដោយ thmeythmey.com