ជាតិ
ក្រសួង បង្ក្រាបទីតាំងរុករករ៉ែមាសខុសច្បាប់ ៣កន្លែង នៅស្រុកមេមត់
20, Jan 2024 , 5:59 pm        
រូបភាព
ក្រសួងរ៉ែ និងថាមពល បានចុះបង្ក្រាបនិងបិទទីតាំងអាជីវរ៉ែមាស អនាធិបតេយ្យ ដែលមានទ្រង់ទ្រាយធំ នៅតំបន់ភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ រូបពី ក្រសួងរ៉ែ និងថាមពល
ក្រសួងរ៉ែ និងថាមពល បានចុះបង្ក្រាបនិងបិទទីតាំងអាជីវរ៉ែមាស អនាធិបតេយ្យ ដែលមានទ្រង់ទ្រាយធំ នៅតំបន់ភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ រូបពី ក្រសួងរ៉ែ និងថាមពល
ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល រកឃើញទីតាំងអាជីវកម្មរ៉ែមាសខុសច្បាប់លួចលាក់៣កន្លែង នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ការរកឃើញនេះ បន្ទាប់ពីក្រសួង បានបើកយុទ្ធនាការបង្ក្រាបសកម្មភាពអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ខេត្តត្បូងឃ្មុំ ពីថ្ងៃទី១០ដល់១៦មករា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល។
 
ក្រោយទទួលបានការពន្យល់ណែនាំពីក្រសួងរ៉ែ ពីផលប៉ះពាល់លើសុវត្ថិភាព សុខភាព បរិស្ថាន និងនីតិវិធីច្បាប់ពីការរុករករ៉ែខុសច្បាប់នេះ   ម្ចាស់ទីតាំងទាំងនោះ បានស្ម័គ្រចិត្តរុះរើ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពរបស់ខ្លួន។ 
 
ជាមួយគ្នាដែរ ក្រសួងរ៉ែ និងថាមពលបានអះអាងថាខ្លួននឹងបន្តបង្ក្រាបសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែដោយស្របច្បាប់ ដើម្បីទាញយកប្រយោជន៍ដល់ជាតិ បង្កើតឱកាសការងារ បំបាត់ផលប៉ះពាល់ដល់បរិស្ថាននិងសង្គមពីការធ្វើអាជីវកម្មប្រភេទនេះ៕ 
 
 

Tag:
 សង្គម
  រ៉ែមាស
© រក្សាសិទ្ធិដោយ thmeythmey.com