ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ល្បែងទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង និងចាប់កូនខ្លែង នៅ«​សង្រ្កាន្ត​វត្ត​ភ្នំ»
28, Mar 2024 , 9:29 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ប្រកាស​រៀប​ចំ​សង្រ្កាន្ត​វត្ត​ភ្នំ រយៈពេល​៤ថ្ងៃ ចាប់ពីថ្ងៃទី​១៣-១៦ ខែ​មេសា នា​រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។ សិល្បៈបុរាណ និងល្បែងប្រជាប្រិយ និងបង្ហាញវត្តមាន ក្នុង​ព្រឹត្តិការណ៍​សង្រ្កាន្តនេះ ​។

ឆ្នាំ​នេះ រដ្ឋបាលរាជធានីភ្នំពេញ បន្ត​រៀបចំ​ព្រឹត្តិការណ៍​ «សង្រ្កាន្ត​វត្ត​ភ្នំ» ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជាពិសេសរក្សាទំនៀមទម្លាប់ ប្រពៃណី និងសិល្បៈដ៏ល្អផូរផង់របស់ជាតិ។
 
«សង្រ្កាន្តវត្ត​ភ្នំ» រៀបចំរយៈពេល៤ថ្ងៃ ពីម៉ោង ៨ព្រឹកដល់ម៉ោង៨យប់ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។ ​កម្មវិធី​ប្រពៃណី និង​កម្សាន្ត​សប្បាយ​ជាច្រើន នឹង​មាន​នៅ​ក្នុង​សង្រ្កាន្តនេះ ដូចជា​កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ ការ​សម្តែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយ ការ​ប្រគំតន្ត្រីបុរាណ-សម័យរាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និង វត្ថុសិល្បៈវប្បធម៌។
 
ជាមួយ​គ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏​បាន​អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមកម្សាន្តសប្បាយ នៅសង្ក្រាន្តវត្តភ្នំ ឱ្យបានច្រើនកុះករផងដែរ៕
 
 

Tag:
 សង្រ្កាន្ត​វត្ត​ភ្នំ
  ចូលឆ្នាំ​ថ្មី
  ទេសចរណ៍
  ប្រពៃណី
© រក្សាសិទ្ធិដោយ thmeythmey.com