កីឡាអន្តរជាតិ
អន្តរជាតិ
កាតលឿងកំណត់ក្រុមជាប់-ធ្លាក់ជាលើកដំបូងបំផុតនៅ World Cup 28, Jun 2018 , 11:54 pm
កីឡាករសេណេហ្គាល់ខកចិត្ត ខណៈក្រុមកីឡាករជប៉ុនអបអរក្រោយដឹងខ្លួនត្រូវទៅវគ្គបន្ត។ រូបថត FIFA.COM
× ជាលើកដំបូងបំផុតក្នុងព្រឹត្តិការណ៍ World Cup ដែលក្រុមមួយមានប្រៀបជាងក្រុមមួយទៀតដោយសារពិន្ទុ Fair Play ដែលផ្អែកទៅលើការពិន័យកាត។ ជប៉ុនតោងជាប់លេខ២ពូល H ដោយសារពួកគេមានកាតតិចជាងសេណេហ្គាល់ ខណៈពិន្ទុ និងគ្រាប់បាល់របស់ក្រុមទាំងពីរស្មើគ្នា។
ជប៉ុន និងសេណេហ្គាល់ បានបញ្ចប់ការប្រកួតពូល H នៃពានរង្វាន់ FIFA World Cup 2018 ដោយទទួលបាន៤ពិន្ទុស្មើគ្នា សំណល់ ០ ដូចគ្នា ស៊ុតបញ្ចូលទី៤គ្រាប់ និងធ្លាយសំណាញ់ទី៤គ្រាប់ដូចគ្នា។ ប៉ុន្តែលក្ខខណ្ឌមានប្រៀបធៀបបានធ្លាក់ទៅលើជប៉ុន។
នាការប្រកួត៣លើកន្លងមក ជប៉ុនទទួលបានកាតលឿងសរុបចំនួន៤ ដោយអ្នកចាំទី Eiji Kawashima បាន១នាជ័យជម្នះ ២-១ លើកូឡុំប៊ី Takashi Inui និង Makoto Hasebe បានម្នាក់១នាជំនួបស្មើ ២-២ ជាមួយសេណេហ្គាល់ ហើយកាតលឿងទី៤ ត្រូវបានផ្តល់ឲ្យ Tomoaki Makino នាបរាជ័យ ១-០ ក្នុងជំនួបជាមួយប៉ូឡូញតែម្តង។
រីឯសេណេហ្គាល់ ពួកគេទទួលបានកាតលឿងដល់ទៅ៦ពីការប្រកួតបីលើក។ នាជ័យជម្នះ ២-១លើប៉ូឡូញ កីឡាករដែលបានកាតលឿងមាន Salif Sane និង Idrissa Gueye ហើយកាតលឿងបីទៀត ទទួលបាននាជំនួបជាមួយជប៉ុន ដែលបង្កឡើងដោយ Youssouf Sabaly, M’Baye Niang និង Cheikh N’Doye ហើយ M’Baye Niang បានកាតលឿង១បន្ថែមទៀតនាជំនួបចុងក្រោយជាមួយកូឡុំប៊ី៕
Tag:
FIFA World Cup
GroupH
© រក្សាសិទ្ធិដោយ thmeythmey.com