ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ចង់​ទៅ​មើល​សេះសមុទ្ទ! កុំ​ភ្លេច​ទៅ​លេង​«កំពតសង្ក្រាន្ត» ​
08, Apr 2024 , 5:39 pm        
រូបភាព
រូបភាពពី​បេះដូងកំពត
រូបភាពពី​បេះដូងកំពត
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត​ នឹងរៀបចំព្រឹត្តិការណ៍«កំពត​សង្ក្រាន្ត» ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងរក្សានូវទំនៀមទម្លាប់ប្រពៃណី។


ក្នុងព្រឹត្តិការណ៍ «កំពតសង្ក្រាន្ត» នៅថ្ងៃទី១៤-១៦ ខែមេសា មានការលេងល្បែងប្រជាប្រិយ, ការសម្ដែងសិល្បៈ, ការប្រគំតន្ត្រី និងការបាញ់ទឹករាំកម្សាន្ត នៅតំបន់ត្រជាក់រង្វង់មូលទុរេន។ រដ្ឋបាលខេត្តកំពត​ អំពាវនាវឱ្យប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ចូលរួមលេងកម្សាន្តសប្បាយឱ្យបានច្រើនកុះករ។ 
  
រូបភាពពីបេះដូងកំពត

ក្រៅពីព្រឹត្តិការសង្ក្រាន្តនេះ ពលរដ្ឋក៏អាចទស្សនារូបសំណាក «សេះសមុទ្ទ» ក្នុងក្រុងកំពត។ រូបសំណាកសេះសមុទ្ទនេះ សាងសង់ឡើង ដើម្បីបង្ហាញដល់សាធារណជនពីធនធានក្នុងសមុទ្ទ​ ពិសេសក្នុងខេត្តទេសចរណ៍មួយនេះ។ រូបសំណាកដ៏ធំមួយនេះ សាងសង់ពីស៊ីម៉ងត៍ប៉េតុងកម្ពស់៨ម៉ែត្រ ស្ថិតនៅទីតាំងសួនច្បារព្រែកកំពត ខាងមុខសាលាខេត្តចាស់។
 
អត្ថបទទាក់ទង
 
សូមបញ្ជាក់ថា នៅថ្ងៃចូលឆ្នាំខាងមុខ រាជធានី-ខេត្តមួយចំនួន ក៏មានរៀបចំព្រឹត្តិការណ៍សង្រ្កាន្ត ដូចជា សង្រ្កាន្តព្រៃវែង, សង្រ្កាន្តបាត់ដំបង, សង្រ្កាន្តកំពង់ធំ, សៀមរាបសង្រ្កាន្ត, សង្រ្កាន្ត​ខេត្ត​កែប, កំពង់ស្ពឺសង្រ្កាន្ត, សង្រ្កាន្តវត្តភ្នំ និងសង្រ្កាន្តប៉ៃលិនផងដែរ៕

រូបភាពពីបេះដូងកំពត

រូបភាពពីបេះដូងកំពត

រូបភាពពីបេះដូងកំពត



Tag:
 កំពតសង្ក្រាន្ត
  សង្រ្កាន្តឆ្នាំថ្មី
  ចូលឆ្នាំថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com