ជាតិ
សង្រ្កាន្តឆ្នាំថ្មី
​តន្ត្រីបុរាណសម័យ និងផលិតផលក្នុងស្រុក មានវត្តមាននៅ​«សង្ក្រាន្តរតនគិរី»
09, Apr 2024 , 7:59 am        
រូបភាព
ទិដ្ឋភាពរៀបចំសង្រ្កាន្ត​រតនគិរី។ រូបភាពពីហ្វេសប៊ុកពូយ៉ា
ទិដ្ឋភាពរៀបចំសង្រ្កាន្ត​រតនគិរី។ រូបភាពពីហ្វេសប៊ុកពូយ៉ា
ភ្នំពេញ៖ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃ​ណី​ជាតិ​ខ្មែរ រដ្ឋបាល​ខេត្ត​រតនគិរី នឹង​រៀបចំ​«សង្ក្រាន្តរតនគិរី ឆ្នាំ២០២៤» រយៈពេល​៤ថ្ងៃ​ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា នៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។ នេះ​បើតាម​រដ្ឋបាលខេត្ត​រតនគិរី។​


បើតាម​រដ្ឋបាលខេត្ត​រតនគិរី ការរៀបចំព្រឹត្តិការណ៍ «សង្ក្រានរតនគិរីឆ្នាំ២០២៤»នេះ  នឹងមានការប្រគំ​តន្ត្រីបុរាណសម័យ ការរាំលេងកម្សាន្ត ការតាំងពិព័រណ៍បង្ហាញផលិតផល សម្ភារប្រើប្រាស់ក្នុងស្រុក ការបង្ហោះគោម និងការលេងល្បែងប្រជាប្រិយជាដើម។​
 
រដ្ឋបាល​រតនគិរី អំពាវនាវ​ដល់​ពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ អញ្ជើញមកចូលរួមកម្សាន្តសប្បាយរីករាយឲ្យបានច្រើនកុះករ និងអធិកអធម្ម ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណីជាតិខ្មែរ កិត្យានុភាពជាតិ ពិសេសសក្តានុពល នៃខេត្តរតនគិរី៕ 
 
អត្ថបទទាក់ទង
 
 ទិដ្ឋភាពរៀបចំសង្រ្កាន្ត​រតនគិរី។ រូបភាពពីហ្វេសប៊ុកពូយ៉ា

 ទិដ្ឋភាពរៀបចំសង្រ្កាន្ត​រតនគិរី។ រូបភាពពីហ្វេសប៊ុកពូយ៉ា

 ទិដ្ឋភាពរៀបចំសង្រ្កាន្ត​រតនគិរី។ រូបភាពពីហ្វេសប៊ុកពូយ៉ា

Tag:
 សង្ក្រាន្តរតនគិរី
  សង្រ្កាន្តឆ្នាំថ្មី
  រតនគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com