ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ឆ្នាំនេះ «សង្ក្រាន្តក្រចេះ» រៀបចំនៅវត្តបទុមរង្សី និង៧០ទីតាំងផ្សេងទៀតនៅតាមស្រុកឃុំនីមួយៗ 09, Apr 2024 , 9:59 pm
រូបភាពពីមន្ទីរព័ត៌មានខេត្តក្រចេះ
× រដ្ឋបាលខេត្តក្រចេះ ប្រកាសរៀបចំ«សង្ក្រាន្តក្រចេះ» នៅបរិវេណវត្តបទុមរង្សី ក្នុងក្រុងក្រចេះ។ ក្រៅពីរៀប ចំព្រឹត្តិការណ៍ធំនៅក្រុងក្រចេះ ក៏នឹងមានកម្មវិធីសង្ក្រាន្តឆ្នាំថ្មីនៅតាមរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ នីមួយៗ សរុប ៧០ទីតាំងផងដែរ។
ស្ថិតនៅភាគឦសាននៃប្រទេស ខេត្តក្រចេះ ក៏នឹងរៀបចំសង្រ្កាន្តអបអរឆ្នាំថ្មី ដូចខេត្តដទៃដែរ។ ឆ្នាំនេះ «សង្រ្កាន្តក្រចេះ» នឹងធ្វើឡើងនៅក្នុងបរិវេណវត្តបទុមរង្សី ដែលស្ថិតនៅសង្កាត់ក្រគរ ក្រុងក្រចេះ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា។
បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ ចេញផ្សាយថ្ងៃទី៦ មេសា នៅតាមរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់នីមួយៗ ក៏រៀបចំសង្ក្រាន្តឆ្នាំថ្មីនៅ៧០ទីតាំងផ្សេងទៀត។ ក្រៅពីនេះ ក៏មានការរៀបចំសង្ក្រាន្តឆ្នាំថ្មីតាមវត្តអារាម សាលារៀន និងរមណីយដ្ឋាននានាទូទាំងខេត្តដែរ។
រូបភាពពីមន្ទីរព័ត៌មានខេត្តក្រចេះ
«សង្រ្កាន្តក្រចេះ» នឹងមានកម្មវិធីកម្សាន្តសប្បាយជាច្រើន ដូចជាការលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ ការសម្តែងសិល្បៈមហាជន និងការរាំលេងកម្សាន្តជាដើម។
សូមជម្រាបថា ក្រៅពីខេត្តក្រចេះ រាជធានីភ្នំពេញ និងខេត្តដទៃទៀត ក៏ប្រកាសរៀបចំសង្រ្កាន្តដែរ ដូចជា ខេត្តបាត់ដំបង កែប កំពត កំពង់ស្ពឺ កំពង់ធំ ព្រៃវែង ស្វាយរៀង និងខេត្តប៉ៃលិនជាដើម៕
រូបភាពពីមន្ទីរព័ត៌មានខេត្តក្រចេះ
រូបភាពពីមន្ទីរព័ត៌មានខេត្តក្រចេះ
Tag:
សង្រ្កាន្តក្រចេះ
សង្រ្កាន្តឆ្នាំថ្មី
ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com