ជាតិ
វីដេអូ
ចំណាយពេល៤យប់ ៥ថ្ងៃ អាចដើរកម្សាន្តគ្រប់តំបន់ទេសចរណ៍ ៣៩កន្លែងក្នុងខេត្តកំពត! 22, Apr 2024 , 9:00 am
× កំពត៖ តំបន់ទេសចរណ៍សម្បូរបែបរបស់ខេត្តកំពត បានផ្ដល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ដើម្បីអាចដើរកម្សាន្តនៅគ្រប់តំបន់ទេសចរណ៍ទាំង ៣៩កន្លែងនៅខេត្តកំពត ភ្ញៀវទេសចរអាចចំណាយពេល៤យប់ ៥ថ្ងៃ។ នេះបើតាមលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មានឌីជីថលថ្មីៗ ជាមួយលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតដូចតទៅ៖
ស្ថិតនៅតំបន់សមុទ្រនៃប្រទេសកម្ពុជា ខេត្តកំពត ជាខេត្តដ៏ចំណាស់មួយ ដែលមានតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត វប្បធម៌ និងធម្មជាតិចំនួន ៣៩កន្លែង។ ទេសភាពដ៏ត្រកាលរបស់ខេត្តកំពត បានទាក់ចិត្តទេសចរឱ្យមកកម្សាន្តមិនថាថ្ងៃចុងសប្ដាហ៍ ឬពេលឈប់សម្រាកបុណ្យទានឡើយ។
ដើម្បីដើរកម្សាន្តឱ្យបានគ្រប់ទីតាំងទេសចរណ៍ចំនួន ៣៩កន្លែង តើត្រូវចំណាយពេលប៉ុន្មាន? លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗថា ទេសចរអាចចំណាយពេល ៤យប់ ៥ថ្ងៃ ឬ១សប្ដាហ៍ ទើបអាចដើរបានគ្រប់កន្លែង។
បច្ចុប្បន្ន មន្ទីរទេសចរណ៍ខេត្តកំពត បានបង្កើតកញ្ចប់ទស្សនាចរណ៍ កញ្ចប់ខ្សែទស្សនាចរណ៍ក្រុងកំពតសំណង់បេតិកភណ្ឌ, កញ្ចប់ខ្សែឧទ្យានជាតិព្រះមុនីវង្សបូកគោ, កញ្ចប់ខ្សែជីវិតនៅលើដងព្រែកកំពង់បាយ, កញ្ចប់ខ្សែដំណើរស្វែងយល់ទីជនបទ និងកញ្ចប់ខ្សែដំណើរតាមផ្លូវទឹកផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com